មាន​ក្លឹ​ប​នៅ Serie A ចង់បាន Cavani ទៅ​រួម​ក្រុម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Lervolino ប្រធាន​ក្លឹ​ប Salernitana បាន​បញ្ជាក់​ថា “​ខ្ញុំ​ចង់​ចុះ​កុងត្រា​យក Edinson Cavani ដោយ​គ្មាន​តម្លៃ​ខ្លួន​។ Cavani គឺជា​កាដូរ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្លឹ​ប​នេះ ខណៈ Salernitana ក៏​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ Serie A”​។

លោក​បន្ថែម​ថា “​ខ្ញុំ​នឹង​ជម្រុញ​អោយ​មានការ​រក្សា​ទុក Franck Ribery នៅ​ទី​នេះ​មួយ​រដូវ​កាល​បន្ថែម​ទៀត​”៕