បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា មានក្លឹបចំនួន ៣នៅក្របខណ្ឌអង់គ្លេសបានធ្វើការបញ្ចុះបញ្ចូល Christian Eriksen ប៉ុន្តែក្លឹប Brentford នឹងបើកការពិភាក្សាជាមួយនឹងភ្នាក់ងាររបស់គាត់ ដើម្បីរៀបចំដាក់សំណើរ។
លោក Giles អគ្គនាយកក្លឹប Brentford បានបញ្ជាក់ថា “វាមិនមែនជារឿងអាថកំបាំង ដែលពួកយើងចង់អោយ Christian បាននៅទីនេះនោះទេ។ ពួកយើងនឹងជួបពិភាក្សាដើម្បីរកនៅឪកាសដែលអោយគាត់ស្នាក់នៅបន្តបាន”៕