បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Gabriel Jesus បានប្រាប់ទៅ ESPN ថា “អនាគតរបស់ខ្ញុំនៅមិនទាន់ច្បាស់លាស់នោះទេ។ ខ្ញុំបានបញ្ជាក់ប្រាប់ទៅខាង Man City រួចហើយ និងភ្នាក់ងាររបស់ខ្ញុំ។ នៅក្នុងគំនិតរបស់ខ្ញុំ គឺច្បាស់លាស់ថាអ្វីដែលខ្ញុំចង់បាន”។
គួរបញ្ជាក់ថា Gabriel Jesus ចង់ចាកចេញពី Man City ហើយគាត់មិនបន្តកុងត្រាជាមួយនឹងក្លឹបនោះទេ។ អ្វីៗកំពុងស្ថិតនៅក្នុងដំណើរការ៕