បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ផ្លូវការណ៍! ក្លឹប Dortmund បានបញ្ចប់នៅការចុះកុងត្រាលើកីឡាករទី៤ របស់ខ្លួនសម្រាប់រដូវកាលក្រោយហើយ។ Salih Ozcan នឹងមកចូលរួមជាមួយនឹង BVB ពីក្លឹប FC Koln ដោយកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា BVB បានទិញកីឡាករ ៣រូបរួចមកហើយ ដែលរួមមាន Niklas Sule, Nico Schlotterberck និង Karim Adeyemi៕