Thiago Alcantara បង្ករ​ក្តី​ព្រួយបារម្ភ​ដល់ Jürgen Klopp

0

Thiago Alcantara បាន​រង​របួស​ក្នុង​ការ​ប្រកួត Premier League ចុង​ក្រោយ​របស់ Liverpool នៃ​រដូវ​កាល​នេះ​ជាមួយនឹង Wolverhampton Wanderers​។

ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​ក្លាយជា​ផ្នែក​ដ៏​សំខាន់​នៃ​ទម្រង់​លេង​របស់​ហង្ស​ក្រហម ខណៈ​ដែល​លោក Klopp បាន​បញ្ជាក់​ថា Divock Origi នឹង​មិន​ត្រលប់​មក​ទាន់​ពេល​ដើម្បី​ជួប​ជាមួយ Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​សៅរ៍​ទី 28 ខែឧសភា​ខាង​មុខ​នេះ​ទេ​។

បញ្ជាក់​ផង​ដែរ​ថា Origi ច្បាស់​ជា​អវត្តមាន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​គាត់​មាន​របួស​សាច់ដុំ​នៅ​វិនាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត​កាលពី​ម្សិលមិញ​។ ប្រាំ​ថ្ងៃ​នឹង​មិន​គ្រប់គ្រាន់​សម្រាប់​គាត់​ទេ ប៉ុន្តែ​សង្ឃឹមថា Thiago នឹង​មានឱកាស​ត្រលប់​មក​ជួ​ក្រុម​៕