Richarlison បាន​ចំអក​ឱ្យ​ក្រុម Liverpool

0

ខ្សែប្រយុទ្ធ​របស់ Everton កីឡាករ Richarlison បាន​ចំអក​ឱ្យ​ក្រុម Liverpool បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​លើក​ពាន Premier League នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​។

ក្រុម​ហង្ស​ក្រហម​បាន​យកឈ្នះ​លើ​ក្រុម Wolverhampton Wanderers ក្នុង​លទ្ធផល 3-1 ក្នុងផ្ទះ ប៉ុន្តែ​ការ​ប្រឹងប្រែង​របស់​ពួក​គេ​គឺ​គ្មាន​ប្រយោជន៍​ទេ ខណៈ​ដែល​ក្រុម Manchester City បាន​បញ្ចប់​ការ​ទទួល​ជ័យជម្នះ 3-2 ក្នុងផ្ទះ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ជាមួយនឹង​ក្រុម Aston Villa ។

Richarlison បាន​ប្រើ​គណនី Twitter ផ្លូវការ​របស់​គាត់ ដើម្បី​សើចចំអក​ចំពោះ​ការ​បរាជ័យ​របស់​ហង្ស​ក្រហម​ដោយ​ការ​បង្ហោះ gif ដែល​មាន​រូប Thierry Henry ញញឹម​៕