ក្លឹ​ប​ទាំង​២ សម្រេចចិត្ត​ជួប​ពិភាក្សា​គ្នា​អំពី​រឿង Lewandowski ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ការ​ជួប​គ្នា​រវាង​ក្លឹ​ប Barcelona និង Bayern អំពី​កីឡាករ Robert Lewandowski បាន​ចាប់ផ្តើម​ហើយ​។ សំណើរ​ត្រូវ​បាន​រៀបចំ​រួច​ហើយ នឹង​បាន​ដាក់​នៅ​លើ​តុ ប៉ុន្តែ​ខាង Bayern ចង់បាន​តម្លៃ​ច្រើន​ជាង​នេះ ហើយ​ក៏​ត្រូវការ​ពេល​ដើម្បី​ស្វែងរក​អ្នក​ជំនួស ដោយសារ​តែ​វា​លឿន​ពេក​។

គួរ​បញ្ជាក់​ថា​ផែនការ​របស់ Lewandowski មិន​ផ្លាស់​ប្តូរ​នោះ​ទេ គឺ​គាត់​ចង់​ផ្ទេរ​ទៅ Barca៕