បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona បានរៀបចំក្នុងការចេញនៅសេចក្តីប្រកាសចំពោះរឿង Sergi Roberto ដែលនឹងបន្តកុងត្រារហូតដល់ខែមិថុនា ឆ្នាំ២០២៣។
វានឹងត្រូវធ្វើការប្រកាសនៅសប្តាហ៍ក្រោយ ហើយកុងត្រាត្រូវបានរៀបចំ នឹងចុះហត្ថលេខាជាមួយខ្សែការពារអេស្ប៉ាញរូបនេះរួចហើយ។ ក្នុងនោះដែរ Riqui Puig, Braithwaite, Mingueza និង Umtiti នឹងចាកចេញពីក្លឹប Barca នៅរដូវក្តៅនេះ៕