Barca បោះពាក្យ​ទៅ Chelsea ថា​ខ្លួន​មិន​មាន​បំណង​ចំណាយ​លុយ​ច្រើន​នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា ការ​ពិភាក្សា​រវាង​ក្លឹ​ប Barcelona និង​កីឡាករ Marcos Alonso គឺ​ពិតជា​ទទួល​បាន​ផ្លែផ្កា​។ គាត់​ចង់​ត្រលប់​មក​កាន់​ទឹកដី​អេ​ស្ប៉ា​ញ​វិញ​អោយ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

កិច្ចព្រមព្រៀង​របស់ Alonso គឺ​អាស្រ័យ​ទៅ​លើ​តម្លៃ​ខ្លួន​របស់​គាត់ នៅ​ពេល​នេះ គឺ​រង​ចាំតែ​ខាង Chelsea ធ្វើការ​សម្រេច​នៅ​តម្លៃ​ប៉ុណ្ណោះ​។ ក្លឹ​ប Barca បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា​ខ្លួន​មិន​មាន​បំណង​ចំណាយ​លុយ​ច្រើន​នោះ​ទេ ខណៈ​ពេល​ដែល​កុងត្រា​របស Alonso គឺ​ដល់​ទៅ​ឆ្នាំ​២០២៣៕