អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានសរសើរកីឡាករ Jake Daniels របស់ក្លឹប Blackpool បន្ទាប់ពីកីឡាករវ័យ 17 ឆ្នាំរូបនេះបានលាតត្រដាងជាសាធារណៈថាគាត់ជាខ្ទើយកាលពីដើមសប្តាហ៍នេះ។
ថ្លែងបន្ទាប់ពីក្រុមហង្សក្រហមបានយកឈ្នះក្រុម Southampton ក្នុងលទ្ធផល 2-0 កាលពីថ្ងៃអង្គារ លោក Klopp បានឆ្លៀតពេលនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរបស់គាត់ ដើម្បីផ្តល់យោបល់លើការប្រកាសដ៏ “ក្លាហាន” ដែលធ្វើឡើងដោយ Daniels ហើយឥឡូវនេះគាត់គឺជាកីឡាករបាល់ទាត់អាជីពម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលស្រលាញ់ភេទដូចគ្នា។
Klopp បាននិយាយថាសហគមន៍បាល់ទាត់នឹងគាំទ្រ Daniels នៅពេលដែលគាត់បន្តអាជីពរបស់គាត់។
Klopp បានប្រាប់អ្នកយកព័ត៌មានថា «អស្ចារ្យណាស់ដែលគាត់មានអារម្មណ៍ក្លាហានគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះ។ នៅពេលដែលខ្ញុំឃើញគាត់និយាយ ខ្ញុំមិនជឿថាគាត់មានអាយុ 17 ឆ្នាំទេ។ សហគមន៍បាល់ទាត់ទាំងមូលនឹងគាំទ្រគាត់នូវអ្វីដែលយើងអាចធ្វើបាន ខ្ញុំប្រាកដ 100 ភាគរយ»៕