កាសែត Daily Mail រាយការណ៍ថា Manchester City កំពុងរៀបចំទឹកប្រាក់ចំនួន 30 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែការពារ Marc Cucurella របស់ក្លឹប Brighton ។
លោក Pep Guardiola មើលឃើញថា Cucurella ជាកីឡាករម្នាក់ដែលអាចដោះស្រាយបញ្ហាខ្សែការពារឆ្វេងរបស់ក្លឹបបាន ដោយតារាសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញភាពលេចធ្លោរនៅក្នុង Premier League។
គួររំលឹកឡើងវិញដែរថា Man City បានធ្វើការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងខែនេះ ដោយបានចុះហត្ថលេខាលើ Erling Haaland ពី Borussia Dortmund ៕