តារាឆ្នើមរបស់ក្លឹប Sheffield United កីឡាករ Billy Sharp ត្រូវបានរងរបួសហូរឈាមបន្ទាប់ពីគាត់ត្រូវបានវាយប្រហារដោយអ្នកគាំទ្រ ក្រោយពីការប្រកួតជម្រុះជើងឯក Championship ជើងទីពីរនៅ Nottingham Forest ។
លោក Paul Heckingbottom អ្នកចាត់ការទូទៅរបស់ក្លិប Sheffield United បាននិយាយបន្ទាប់ពីការប្រកួតថា «វាគឺជាការវាយដំ។ យើងបានឃើញកីឡាកររបស់យើងម្នាក់បានរងរបួស»។
ក្រោយការប្រកួតក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្លឹបបាល់ទាត់ Nottingham Forest មានការតក់ស្លុតនៅពេលដឹងថាអតីតកីឡាកររបស់យើងគឺ Billy Sharp ត្រូវបានគេវាយដំក្រោយចាកចេញពីទីលាន បន្ទាប់ពីការប្រកួតយប់នេះនៅ The City Ground»។
បញ្ជាក់ផងដែរថាក្លឹប Nottingham Forest បានយកឈ្នះលើ Sheffield United ដោយបាល់កាត់សេចក្តី 11ម៉ែត្រក្នុងលទ្ធផល 3-2៕