បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Paulo Dybala បានសម្រក់ទឹកភ្នែកនៅលើទីលាន បន្ទាប់ពីការប្រកួតចុងក្រោយរបស់ខ្លួនក្នុងទឹកដី Turin ហើយគាត់នឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួននៅសប្តាហ៍ខាងមុខ។
ហើយយប់មិញនេះក៏ជាការចាកចេញរបស់កីឡាករ Chiellini ផងដែរ ដោយសារតែតារាឆ្នើមរូបនេះបានអស់កុងត្រាជាមួយនឹងក្លឹប Juventus។ គាត់នឹងធ្វើការសម្រេចចិត្តនៅពេលឆាប់ៗខាងមុខនេះ ចំពោះសំណើររបស់ Los Angeles FC៕