កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ក្រូច ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទនេសាទត្រីខុសច្បាប់ (ឆក់ត្រី) នៅចំណុចបឹងឈូកក្រោយវត្តភ្នំយោង ស្ថិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
វត្ថុតាងដកហូតរួមមាន ៖
-អាំងវ៉ុលទ័រ ០១គ្រឿង
-អាគុយ ០១គ្រឿង
-ដងឆក់ ០២ដើម
-ត្រីចំនួន០១ គីឡូជាង
-ពិដុងជ័រ ០១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ