Sporting ទិញ​បាន​កីឡាករ​ម្នាក់​ពី​ក្លឹ​ប Man City

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Sporting បាន​ចុះ​កុងត្រា​ទិញ​យក​កីឡាករ Pedro Porro របស់​ក្លឹ​ប Man City ក្នុង​តម្លៃ ៨.៥​លាន​អឺ​រ៉ូ ដោយ​មាន​បញ្ចូល​នៅ​លក្ខខណ្ឌ​មួយ​ចំនួន​។ កុងត្រា​របស់​គាត់​នឹង​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៥​។

ក្នុង​លក្ខខណ្ឌ​នោះ ក្លឹ​ប Manchester City មាន​សិទ្ធិ​ក្នុង​ការ​ទិញ Pedro Porro ត្រលប់​ទៅ​វិញ​ជាមួយនឹង​តម្លៃ ២០​លាន​អឺ​រ៉ូ​។ ចំពោះ​តម្លៃ​ផ្តាច់​កុងត្រា​របស់​ក្លឹ​ប​ផ្សេង​វិញ គឺ ៤៦​លាន​អឺ​រ៉ូ​៕