បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Paul Pogba មិនមានបំណងចង់ពិភាក្សាជាមួយនឹងក្លឹប Manchester City នោះទេ។ ថ្នាក់ដឹកនាំក្លឹប Juventus នឹងជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ Pogba នៅថ្ងៃនេះ ជាមួយនឹងការពិភាក្សារឿងប្រាក់ឈ្នួល ដែលវាជាចំនុចសំខាន់។
ក្នុងនោះថ្នាក់ដឹកនាំ PSG ក៏បានធ្វើការពិភាក្សាដោយផ្ទាល់ជាមួយនឹង Pogba ផងដែរ ដោយសារតែគាត់ស្ថិតនៅក្នុងបញ្ជីកីឡាករ ដែលក្លឹប PSG ចង់បាន៕