បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Arsenal បានឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Sao Paulo ក្នុងការចុះកុងត្រាយកកីឡាករ Marquinhos ដែលកើតក្នុងឆ្នាំ ២០០៣។ កិច្ចព្រមព្រៀងត្រូវឈានដល់ការសម្រេច ១០០% ដែលកីឡាករវ័យក្មេងខាងលើនឹងចុះកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៧។
សម្រាប់តម្លៃក្នុងការផ្ទេរនេះ គឺប្រមាន ៣.៥លានអឺរ៉ូ។ ក្នុងនោះក្លឹប Arsenal ក៏បានរៀបចំក្នុងការដាក់សំណើរផ្ទេរយក Gabriel Jesus ពីខាង Man City ផងដែរ៕