លោក Ryu Hirose៖ តំបន់​បម្រើ និង​ការពារ ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​ថ្ងៃនេះ​

0

វៀតណាម​៖ ក្រោយ​ក្រុម​ជម្រើសជាតិ U23 កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ថៃ ក្នុង​លទ្ធផល ៥​ទល់​នឹង​០ លោក Ryu Hirose បាន​និយាយ​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត​ថា “​ការ​ប្រកួត ០-៥ ថ្ងៃនេះ គឺជា​អ្វី​ដែល​យើង​មិន​នឹក​ស្មាន​ដល់​។ នៅ​ដើម​វគ្គ​ទី​១ យើង​មានឱកាស​ច្បាស់លាស់​ជា​ច្រើន​ក្នុង​ការ​ឈាន​ទៅ​បង្កើត​គ្រាប់​បាល់​។ ប្រសិនបើ​ពួក​គេ​បាន​ទាត់​បញ្ចូល​ទី ស្ថានភាព​អាច​នឹង​ខុស​គ្នា​”​។

លោក​បន្ថែម​ទៀត​ថា “​តំបន់​បម្រើ និង​ការពារ ធ្វើ​មិន​បាន​ល្អ​ទេ​នៅ​ថ្ងៃនេះ​។ ការ​ប្រកួត​បន្ទាប់​នឹង​ត្រូវ​ពិចារណា​។ សង្ឃឹមថា​តាម​រយៈ​ការ​ប្រកួត​នេះ កីឡាករ​នឹង​មាន​ភាព​ចាស់ទុំ​ជាង​មុន​។ យើង​នឹង​ព្យាយាម​ស្វែងរក​អ្វី​ដែល​ប្រសើរ​ជាង​នេះ​សម្រាប់​តំបន់​បម្រើ និង​ការពារ​”៕

ប្រភព៖ Cambodia 2023