កីឡាការិនី​ជឺ​ជិត​ស៊ូ​កម្ពុជា ខាន់ ចេ​សា ខក​ខានមិនបាន​ចូលរួម​ប្រកួត ព្រោះតែ​លើស​ទម្ងន់ ២​ក្រាម

0

វៀតណាម​៖ កីឡាការិនី​ជឺ​ជិត​ស៊ូ​កម្ពុជា ខាន់ ចេ​សា ខក​ខានមិនបាន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​ឆ្លង​មិន​ផុត​ដំណាក់កាល​ថ្លឹង​ទម្ងន់​។

កីឡាការិនី ខាន់ ចេ​សា មិន​អាច​ចូលរួម​ប្រកួត​បាន ក៏​ព្រោះតែ​នាង​ត្រូវ​វាយ​ក្នុង​ទម្ងន់ ៤៨kg ប៉ុន្តែ​ពេល​ថ្លឹង គឺ​ឃើញ​ថា​លើស ២g ដែល​ធ្វើ​អោយ​នាង​ខកខាន​កា​ប្រកួត​លើក​នេះ​។ កត្តា​នេះ គឺ​ដោយសារ​តែ​វា​ជា​បទ​បញ្ជាការ​ប្រកួត​របស់​សហព័ន្ធ Juitjutsu អន្តរជាតិ និង​បទបញ្ជា​បច្ចេកទេស​របស់ SEA Games Technical handbook៕

ប្រភព៖​ Cambodia 2023