អ្នកចាត់ការសញ្ជាតិកាណាដា John Herdman កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបរបស់អង់គ្លេស នេះបើយោងតាមសារព័ត៌មាន Mirror ។
QPR, Blackburn និង Burnley ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍លើលោក Herman ដែលបានផ្តើមអាជីពចេញពីថ្នាលរបស់ Sunderland កំឡុងពេលជាកីឡាកររបស់គាត់។
បន្ទាប់ពីបានដឹកនាំក្រុមបាល់ទាត់នារីរបស់កាណាដាទៅប្រកួតកីឡាអូឡាំពិក លោក Herdman ក៏បានជួយឲ្យក្រុមបាល់ទាត់បុរសរបស់កាណាដា ឈានដល់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា៕