កីឡាករ Liverpool ៥​រូប ដែល​ត្រូវ​ចាកចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ (​មាន​វី​ដេ​អូ​)

0

លោក Jurgen Klopp បាន​ប្រែក្លាយ Liverpool ទៅ​ជា​ក្លឹ​ប​មួយ​ដែល​លេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់ ចាប់តាំងពី​បាន​ចូល​មក​ដឹកនាំ​ក្នុង​ឆ្នាំ 2015​។ ការ​ចុះហត្ថលេខា​ដែល​គាត់​បាន​ធ្វើ ក្នុងអំឡុងពេល​នៃ​ការ​គ្រប់គ្រង​របស់​គាត់ ភាគច្រើន​គឺ​ល្អ​ឥត​ខ្ចោះ​។ Klopp បាន​បង្ហាញ​ថា​គាត់​ដឹង​ពី​របៀប​គ្រប់គ្រង​ក្រុម និង​ការ​នាំ​យក​កីឡាករ​ល្អ​បំផុត​របស់​គាត់​។

Liverpool គឺជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ​។ ពួក​គេ​បាន​ឈ្នះ​ពាន Carabao Cup រួច​ហើយ ហើយ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League និង FA Cup​។ ក្រុម​ហង្ស​ក្រហម ក៏​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន Premier League ដោយនៅ​សល់​តែ​ពី​រស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​កីឡាករ​មួយ​ចំនួន​គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​បន្ត​ទៅ​មុខ​ដោយសារ​ហេតុផល​ផ្សេង​ៗ​។ ខណៈ​ពេល​ដែល​កីឡាករ​ខ្លះ​ទៀត​នឹង​ត្រូវ​ចាកចេញ​។

តោះ​មក​មើល​កីឡាករ Liverpool ៥​រូប ដែល​ត្រូវ​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ ដែល​មាន​ដូច​ជា​៖ Alex Oxlade-Chamberlain, Roberto Firmino, Divock Origi, Takumi Minamino និង Joe Gomez៕