បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា ក្លឹប Aston Villa មានការជឿជាក់ក្នុងការចុះកុងត្រាយក Philippe Coutinho ពីក្លឹប Barca ក្លាយជាកីឡាករពេញសិទ្ធិរបស់ខ្លួន។ រឿងនេះត្រូវយល់ស្របពីភាគីខាង Barcelona ដូចគ្នា ដោយអ្វីទាំងអស់កំពុងស្ថិតក្នុងការពិភាក្សា។
លើសពីនេះទៀតខាងក្លឹប Aston Villa កំពុងធ្វើការជាមួយនឹង Coutinho ក្នុងរឿងប្រាក់ឈ្នួលរបស់គាត់ផងដែរ។ អ្វីៗទាំងអស់ គឺអាស្រ័យលើក្លឹបនៅពេលនេះ៕