Atletico Madrid ចង់បាន​កីឡាករ​ម្នាក់​របស់ Man Utd

0

ក្លឹ​ប Atletico Madrid កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែការពារ Aaron Wan-Bissaka របស់​ក្រុម Manchester United នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Todofichajes ។

Atletico កំពុង​ស្វែងរក​អ្នក​ជំនួស Sime Vrsaljko ដែល​នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​ពេល​កិច្ចសន្យា​របស់​គាត់​ផុតកំណត់​នៅ​រដូវក្តៅ​។

Wan-Bissaka ត្រូវ​បាន​គេ​ប្រាប់​ថា គាត់​មិន​មាន​វត្ត​មាននៅ​ក្នុង​ផែនការ​របស់​គ្រូបង្វឹក​ថ្មី Man Utd លោក Erik ten Hag នោះ​ទេ​៕