កីឡាករ​កម្ពុជា ៣​រូប ក្នុង​វិញ្ញាសារ​ឃី​ក​បុក​ស៊ី​ង​ទទួល​បាន​ជ័យ​ជំនះ ហើយ​បន្ត​ឡើង​ទៅ​ប្រជែង​យក​មេដាយ​ប្រាក់ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម នៅ​វៀតណាម

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ប្រភព​ពី​ផេ​ក Cambodia 2023 បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា កីឡាករ និង​កីឡាការិនី ៤​រូប ដែល​ចូលរួម​ប្រកួត​ឃី​ក​បុក​ស៊ី​ង នៅ​ព្រឹត្តិការណ៍​កីឡាក​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នោះ គឺ​មាន​លទ្ធផល​ដូច​ខាងក្រោម​៖

១. កីឡាករ​ទូច រ៉ា​ឆាន់ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​យកឈ្នះ​កីឡាករ​ហ្វី​លី​ពី​ន Esteban Jomar Balangui ដោយ​ពិន្ទុ

២. កីឡាការិនី នៅ ស្រី​ពៅ ខកខាន​ឡើង​វគ្គ​បន្ដ ក្រោយ​ចាញ់​ពិន្ទុ​កីឡាការិនី​ម្ចាស់ផ្ទះ​វៀតណាម Bui Linh

៣. កីឡាករ កាន់ ម៉េ​ង​ហុង បាន​យកឈ្នះ​កីឡាករ​ឡាវ Khammaty Houmphanh ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

៤. កីឡាករ សាន រ៉ា​គី​ម បន្ដ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្រោយ​ផ្តួល​កីឡាករ​ម៉ា​ឡេ​ស៊ី Awane Handra Awang Muhammad Hazmie ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២

ប្រភព៖ Cambodia 2023