បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona កំពុងរងចាំថ្នាក់ដឹកនាំរបស់ក្លឹប Chelsea ដើម្បីបើកការពិភាក្សារឿងកីឡាករ Marcos Alonso។
គាត់ត្រូវបានកំណាត់ថាជាកីឡាករសំខាន់ម្នាក់នៅក្នុងបញ្ជីរបស់ក្លឹប Barcelona ដែលមានចំនួន ៣នាក់ ក្នុងជម្រើសខ្សែរការពារខាងស្តាំ។ វាមិនមានបញ្ហាអ្វីនោះទេចំពោះខាងកីឡាករ៖ Alonso ចង់ទៅលេងនៅប្រទេសអេស្ប៉ាញវិញ ហើយគាត់បើកចំហក្នុងការចូលរួមជាមួយក្លឹប Barca៕