Mohamed Salah ថា​ចង់​ជួប​ក្រុម​មួយ​នេះ​…!!! នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League

0

Liverpool នឹង​ត្រូវ​ប៉ះ Real Madrid ឬ Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​ទី 28 ខែឧសភា ក្នុង​ទី​ក្រុងប៉ារីស ក្រោយ​យកឈ្នះ Villarreal យ៉ាង​លំបាក​។

បន្ទាប់​ពី​ជ័យជម្នះ​របស់ Liverpool នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ Mohamed Salah ត្រូវ​បាន​គេ​សួរ​ថា តើ​គាត់​ចង់​ជួប​ក្រុម​មួយ​ណា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គាត់​បាន​ឆ្លើយ​តប​ទៅ BT Sport ថា​៖

«​ខ្ញុំ​ចង់ឱ្យ Madrid ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ពួក​គេ​បាន​យកឈ្នះ​យើង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​រួច​ហើយ ដូច្នេះខ្ញុំ​ចង់​លេង​ជាមួយ​ពួក​គេ​លេង​ម្តងទៀត​»​។

កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​បាន​សំដៅ​ទៅ​លើ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ 2018 ក្នុង​ទីក្រុង Kyiv រវាង​ភាគី​ទាំង​ពីរ ដែល​ក្រុម​អធិរាជ​សបាន​យកឈ្នះ 3-1 ដើម្បី​ដណ្តើម​បាន​ពាន​ទ្វីបអឺរ៉ុប​លើក​ទី 13 របស់​ពួក​គេ​៕