អតីតអ្នកចាត់ការ Arsenal លោក Arsene Wenger បានជ្រើសរើសយកក្រុម Manchester City អាចនឹងយកឈ្នះក្រុម Real Madrid ក្នុងការប្រកួតជើងទី2 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដោយក្រុមមេឃខៀវមានប្រៀបគឺផ្អែកលើលទ្ធផល 4-3 ក្នុងជើងទី1។
និយាយអំពីជំនួបជើងទី2 នៅឯកីឡដ្ឋាន Bernabeu លោក Wenger បានប្រាប់ beIN Sports ថា៖ «City ពួកគេគឺជាក្រុមដែលល្អជាង។ រឿងតែមួយគត់ជាមួយ City ពួកគេអាចងាយរងគ្រោះនៅពេលដែល Walker មិនបានលេងនៅក្នុងខ្សែការពារនោះ»។
លោកបន្តថា៖ «នៅពេលដែលពួកគេមាន Joao Cancelo និង Walker ពួកគេអាចដោះស្រាយបានយ៉ាងល្អ ជាមួយនឹងការបញ្ជូនបាល់ផ្តាច់ខ្សែការពាររបស់គូប្រជែង។ នៅពេលដែល Walker មិនមានវត្តមាន ពួកគេអាចនឹងពិបាកបន្តិច»៕