Ralf Rangnick និយាយថា “កីឡាករពីរបីនាក់” នឹងចាកចេញពី Manchester United នៅរដូវក្តៅនេះ ខណៈដែលគាត់សង្ឃឹមថាកីឡាករ “គុណភាពខ្ពស់” មួយចំនួននឹងមកចូលរួមជាមួយក្លឹបមុនរដូវកាលក្រោយ។
បិសាចក្រហមបានយកឈ្នះ Brentford 3-0 កាលពីថ្ងៃច័ន្ទក្នុងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ Rangnick ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន ដោយអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងឈានជើងចូលទៅក្នុងតួនាទីប្រឹក្សានៅ Old Trafford នៅអាណត្តិក្រោយ។
គ្រូបង្វឹកវ័យ 63 ឆ្នាំរូបនេះមានទំនុកចិត្តថា Man Utd អាចមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ខណៈដែលពួកគេខិតកាន់តែជិតចុងបញ្ចប់នៃយុទ្ធនាការដ៏ខកចិត្តនេះ៕