បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា នាយកក្លឹប Barca លោក Alemany បាននិយាយចំពោះកិច្ចព្រមព្រៀងលើកីឡាករ Robert Lewandowski ថា “មិនមានការជួបគ្នាណាមួយជាមួយនឹងខាងភ្នាក់ងាររបស់កីឡាករ Lewandowski នោះទេ។ ក្នុងនោះ ខ្ញុំក៏មិនចូលចិត្តនិយាយអំពីដំណើរការនៃការពិភាក្សានោះដែរ ព្រោះវារឿងសំងាត់”។
លោកបន្ថែមថា “ពួកយើងមិនចូលចិត្តពិភាក្សាអំពីកីឡាករដែលកំពុងស្ថិតនៅក្រោមកុងត្រាជាមួយក្លឹបផ្សេងនោះទេ”៕