ព្រោះតែ​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ទើប​ទៅ​បុក​ជាមួយ​រថយន្ត​ពីមុខ​បណ្តាល​អោយ

0

បាត់ដំបង ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ ទៅ​បុក​ចំ​ពីមុខ​រថយន្ត​ធុន​ធំ​ពីក្រោយ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ ២០២២ វេលា​ម៉ោង​២០​និង​១០​នាទី ត្រង់​ចំណុច​ក្រុម​១០ ភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ (​ការដ្ឋាន​សាងសង់​) ។

លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ បាន​រាយការណ៍ អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍ នេះ​បង្ក​ឡើង ដោយ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រិ​ម C125 សេរី​ឆ្នាំ​២០១៧ ស្លាក​លេខ បាត់ដំបង 1AA-8490 បើកបរ​ឈ្មោះ ជឿន ជា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មិន​ប្រកាន់​ស្តាំ​ដល់​ចំនុច​កើតហេតុ​បាន​បុក​ចំ​ពីមុខ​ផ្នែក​ខាងស្តាំ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ស្លាក​លេខ បាត់ដំបង 3A-4102 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ពី​កន្លែង​កើតហេតុ​) ទិស​ដៅ​ពី​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ០២​នាក់ ១.​ឈ្មោះ ជឿន ជា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ (​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​) និង​២.​ឈ្មោះ ណុ​ប ផានិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​កែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ (​អ្នក​រួម​ដំណើរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​)​។

តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​អាច​បញ្ជាក់​បាន​ថា​ករណី​នេះ​គឺ បណ្តាល​មក​ពី​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ​។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​។ ចំនែក​សាកសព​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ