ចាប់​បាន​ជន​ដៃដល់​ម្នាក់ ក្រោយ​យក​កាំបិត​ខ្វែវ​កាប់​ស្ត្រី​ម្នាក់​រហូត​ស្លាប់

0

បាត់ដំបង ៖ នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧ និង​៤០​នាទី ត្រង់​ចំនុច​ក្រុម​ទី​២៤ ភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង អនុវត្ត តាម បទបញ្ជា របស់​លោក​ឧត្ដម សេនីយ៍ ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់ លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែនការ​ងារ នគរបាល ព្រហ្មទណ្ឌ និង ដោយ​បានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្ដម កែវ សុ​ជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ លោក​វរសេនីយ៍ឯក សុខ សា​រិ​ន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​ដឹកនាំ​កម្លាំង​ធ្វើការ​បង្ក្រាប​ករណី​ឃាតកម្ម​មួយ​កើតឡើង (​ប្រើ​កាំបិត​ខ្វែវ​) បណ្តាល​អោយ​ស្ត្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​។

ករណី ឃាតកម្ម​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ សឿ​ន សុខ​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្រុម​ទី​០១ ភូមិ​អូរ​ឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​យក​កាំបិត​ខ្វែវ​ទៅ​កាប់​លើ​ជន​រង​គ្រោះ ឈ្មោះ ឡា​ច គី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ក្រុម​ទី​២៤ ភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ចំនួន​០៣​កាំបិត ចំ​ត្រង់​ក​ផ្នែក​ខាងក្រោយ​មួយ​កាំបិត​ត្រង់​ស្មា​ខាងឆ្វេង មួយ​កាំបិត​ម្រាមដៃ​ខាងស្តាំ និង​មួយ​កាំបិត បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ម្ហូប​ដាំបាយ​នៅ​ខាងក្រោយ​ផ្ទះ​។
ក្រោយ​ឃាត់ខ្លួន ជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ឃា​កម្ម​ខាងលើ​ពិតប្រាកដ​មែន ក្រោម​មូលហេតុ មាន​គំនុំ​នឹង​ជន​រង​គ្រោះ​។ បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ