ព្រោះ​ហេតុផល​មួយ​នេះ​! Bale មិន​បាន​ចូលរួមពិធី​លើក​ពាន​របស់ Real Madrid

0

Real Madrid បាន​ឈ្នះ​ពាន La Liga លើក​ទី 35 របស់​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍​។ ក្រុម​របស់​លោក Carlo Ancelotti បាន​បញ្ចប់​យ៉ាង​អស្ចារ្យ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកគាំទ្រ​ក្នុងផ្ទះ ដោយ​បាន​យកឈ្នះ​លើ​ក្រុម Espanyol 4-0 ដើម្បី​លើក​ពាន La Liga សម្រាប់​រដូវ​កាល​នេះ​។

Bale មិន​បាន​ចូលរួម​អបអរ​ការ​លើក​ពាន​របស់ Real Madrid ដោយសារ​តែ​គាត់​មាន​បញ្ហា​ឈឺ​ខ្នង​។

កីឡាករ​អន្តរជាតិ​វេ​លស៍​បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​មិន​នៅ​ទីនោះ នៅ​ក្នុង​ការ​បង្ហោះ​តាម Twitter ដោយ​សរសេរ​ថា​៖ «​ខកចិត្ត​ខ្លាំង​ណាស់​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ល្ងាច​នេះ ដោយសារ​ខ្ញុំ​មាន​របួស​ខ្នង ប៉ុន្តែ​ពិតជា​មាន​មោទនភាព​ចំពោះ​ក្រុម​ដែល​បាន​ឈ្នះ​ពាន​។ រីករាយ​សម្រាប់​រាត្រី​នេះ​មិត្ត​រួម​ក្រុម​ទាំងអស់​គ្នា​»៕