ក្លឹ​ប​យក្ស​នៅ​អេ​ស្ប៉ា​ញ ពិចារណា​ក្នុង​ការ​ចុះ​កុងត្រា​យក Marcos Alonso

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Barcelona កំពុងធ្វើការ​ពិចារណា​នាំ​យក​កីឡាករ Marcos Alonso ដែល​ជា​ជម្រើស​ថ្មី​ក្នុង​តំណែង​ជា​ខ្សែការពារ​ស្តាំ​។ គាត់ គឺជា​ជម្រើស​មួយ នៅ​ក្នុង​បញ្ជី​កីឡាករ​ដែល​ថ្នាក់ដឹកនាំ​ក្លឹ​ប Barcelona យក​មក​ពិចារណា​។

ក្លឹ​ប Barcelona នឹង​ធ្វើការ​ជូនដំណឹង​ទៅ​កីឡាករ Marcos អោយ​បាន​មុន ប្រសិនជា​ក្លឹ​ប​សម្រេចចិត្ត​យ៉ាង​ណាមួយ​។ ក្នុង​នោះ កុងត្រា​របស់ Alonso នឹង​ត្រូវ​ផុត​នៅ​ខែមិថុនា ឆ្នាំ​២០២៣​នេះ​៕