យោងតាម Calciomercato បានរាយការណ៍ថា Juventus កំពុងបង្កើនការពិភាក្សារបស់ពួកគេជាមួយ Ajax លើកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Antony ។
ការផ្លាស់ប្តូរណាមួយសម្រាប់កីឡាករវ័យ 22 ឆ្នាំត្រូវបានគេរំពឹងថានឹងតម្រូវឱ្យក្លឹបយក្សអ៊ីតាលី ចំណាយយ៉ាងហោចណាស់ 35 លានអឺរ៉ូ (29 លានផោន / 38 លានដុល្លារ) ។
ក្រុមសេះបង្កង់ បច្ចុប្បន្នកំពុងចង់ពង្រឹងតំបន់រប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ ហើយក៏បានពិភាក្សាជាមួយ Angel di Maria ជុំវិញការផ្ទេរដោយឥតគិតថ្លៃពី PSG ផងដែរ៕