ក្លឹ​ប​នៅ​អង់គ្លេស ប្រជែង​គ្នា​យក​ចុះហត្ថលេខា​យក​យុវជន​វ័យ ១៨​ឆ្នាំ​របស់ Rangers

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Football Insider បានអោយ​ដឹង​ថា Manchester City កំពុង​ប្រកួតប្រជែង​ជាមួយនឹង Newcastle ក្នុង​ការ​ចុះហត្ថលេខា​យក​យុវជន​របស់​ក្លឹ​ប Rangers កីឡាករ Alex Lowry​។

ក្លឹ​ប​សារិកា​ព្រៃ ជឿជាក់​ថា​អាច​បញ្ចុះបញ្ចូល​ក្លឹ​ប​យក្ស​នៅ​ស្ក​ត់ឡែ​ន​មួយ​នេះ​ចំពោះ​កិច្ចព្រមព្រៀង​កីឡាករ​វ័យ ១៨​ឆ្នាំ​រូប​នេះ​។

ប៉ុន្តែ​ពេល​នេះ​ក្លឹ​ប Man City បាន​ចូលរួម​ប្រកួតប្រជែង​ដោយ​សង្ឃឹមថា​អាច​ឆ្មក់​យក​កីឡាករ​រូប​នេះ​មក​កាន់​អង់គ្លេស​បាន ជាមួយនឹង​ការ​ផ្តល់​អោយ​នៅ​អ្វី​ដែរ​ពិសេស​៕