Ten Hag មើលឃើញ​កីឡាករ ៣​នាក់ មក​ពង្រឹង​តំបន់​ប្រយុទ្ធ

0

បរទេស​៖ Antony និង Danjuma សុទ្ធតែ​ស្ថិត​នៅ​ក្នុង​រ៉ា​ដា​របស់​ក្លឹ​ប​បិសាច​ក្រហម​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Telegraph បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​របស់ Benfica កីឡាករ Darwin Nunez ស្ថិត​នៅ​ក្នុង​ការ​ចង់បាន​របស់ Manchester United ក្នុង​គម្រោង​រុះ​រើស​ក្រុម​ឡើង​វិញ ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag​។

លោក Ten Hag បញ្ជាក់​ថា​ក្លឹ​ប United ជួប​បញ្ហា​ខ្សែប្រយុទ្ធ​ដូច្នេះ​គាត់​ជ្រើសរើស​យក Nunes ជា​គោលដៅ ព្រោះតែ Nunes បាន​រកបាន ៣៣​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៣៨​ប្រកួត​នៅ​រដូវ​កាល​នេះ​។

ក្នុង​នោះ​ដែរ គាត់​ក៏​សម្លឹង​មើល​នៅ​កីឡាករ​ផ្សេង​ទៀត ដែល​មាន​ដូច​ជា​កីឡាករ​ស្លាប​របស់ Ajax គឺ Antony និង​ខ្សែប្រយុទ្ធ Arnaut Danjuma របស់ Villarreal៕