បាត់ដំបង ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ត្រង់ចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ មានករណីហិង្សាដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យចំនួន ០៥នាក់។
ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដៃដល់បានចំនួន ០៤នាក់ ០១.ឈ្មោះ ស ប្រុសពៅ ភេទប្រុស អាយុ១៧ឆ្នាំ ០២.ឈ្មោះ ស សាល ភេទប្រុស អាយុ២៤ឆ្នាំ ០៣.ឈ្មោះ ជួប រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ និង០៤.ឈ្មោះ នាង សង្ហា ហៅ ង៉ា ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង០៤នាក់ខាងលើ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។
តាមការរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៥នាក់បានធ្វើសកម្មភាពយកដែកជ្រុង និងកាំបិតខ្វែវ ស្ទាក់វាយនិងកាប់ទៅលើជនរងគ្រោះចំនួន ០៣នាក់ បណ្តាលអោយរងរបួស ០១.ឈ្មោះ ឈឿម ណុច ភេទប្រុស អាយុ១៧ឆ្នាំ របួសចន្លោះម្រាមដៃ ០២.ឈ្មោះ ម៉ៅ ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ របួសខ្នង និងឆ្អឹងជំនីស្តាំ និង០៣.ឈ្មោះ លន់ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ របួសកំភួនដៃឆ្វេង អ្នកទាំង០៣រស់នៅភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានកសាងសំណុំរឿងជនសង្ស័យទាំង៤នាក់ទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ