Inter ត្រៀម​វ៉ៃ​ចេញ​កីឡាករ​ឆ្នើម ៣​រូប ដើម្បី​ប្រមូល​លុយ​ធ្វើ​រឿង​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Tuttosport បានអោយ​ដឹង​ថា ក្លឹ​ប Inter អាច​នឹង​លក់ Lautaro Martinez, Alessandro Bastoni និង Milan Skriniar នៅ​រដូវក្តៅ​នេះ​។

កីឡាករ​ទាំង ៣​រូប គឺ​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប​ផ្សេង ខណៈ​ក្លឹ​ប​ម្ចាស់​ជើង​ឯង​អ៊ី​តា​លី​មួយ​នេះ ក៏​កំពុង​ត្រូវការ​លុយ​ដើម្បី​ចុះ​កុងត្រា​យក​តារា​ឆ្នើម​ក្លឹ​ប Juventus គឺ Paulo Dybala​។

ក្លឹ​ប Inter ចង់បាន Dybala នៅ​ពេល​គាត់​ដាច់​កុងត្រា​ជាមួយ Juventus, Bremer របស់​ក្លឹ​ប Torino, Gianluca Scamacca របស់ Sassuolo និង Luka Jovic របស់ Real Madrid៕