Ranger មិន​បន្ត​ខ្ចី​ជើង​កីឡាករ Amad Diallo ទៀត​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Football Insider បានអោយ​ដឹង​ថា​ក្លឹ​ប Ranger នឹង​មិន​បន្ត​ការ​ខ្ចី​ជើង​កីឡាករ Amad Diallo របស់​ក្លឹ​ប Manchester United នោះ​ទេ​។

កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​បន្ទាប់​ពី​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​គាត់​ពេល​ដែល​ខ្ចី​ជើង​កាលពី​ខែមករា​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Diallo ទើបតែ​លេង​បាន ៥​ប្រកួត​ប៉ុណ្ណោះ ដោយ​មិន​បាន​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត​នោះ​ទេ​។ ដូច្នេះ​ក្លឹ​ប Ranger សប្បាយ​ចិត្តនឹង​ប្រគល់​គាត់​អោយ​ត្រលប់​មក​កាន់ United វិញ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​៕