Alves និយាយ​អំពី​កិច្ចសន្យា​ខ្លួន​ដែល​នឹង​ផុតកំណត់​នៅ​ខែមិថុនា ខាង​មុខ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា Dani Alves បាន​ប្រាប់ Mundo អំពី​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​ដែល​នឹង​ផុតកំណត់​ក្នុង​ខែមិថុនា​នេះ​ថា “​គ្មាន​នរណា​ម្នាក់​មក​ពី​ក្លឹ​ប​ប្រាប់​ខ្ញុំ​អំពី​អនាគត​របស់ខ្ញុំ​ទេ វា​មិន​ទាន់​មានការ​ពិភាក្សា​នៅឡើយ​ទេ​” ។

Dani បន្ថែម​ថា “​មិន​ត្រឹមតែ​ក្មេង​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​កីឡាករ​ចាស់​ដែរ​ឥឡូវនេះ​ត្រូវ​តែ​បង្ហាញ​ថា​ពួក​គេ​ស័ក្តិសម​នឹង​លេង​ក្នុង​ក្រុម Barça នេះ​”៕