Cristiano Ronaldo ចេញ​មុខការ​ពារ​កូនប្រុស (​មាន​វី​ដេ​អូ​)

0

តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម Manchester United បាន​ចូល​មក​ការពារ​កូនប្រុស​របស់​គាត់​នៅ​លើ​បណ្តាញ Instagram បន្ទាប់​ពី​កីឡាករ​វ័យក្មេង​រូប​នេះ ត្រូវ​បាន​រិះគន់​ចំពោះ​ការ​ស្លៀកពាក់​របស់​គាត់​។

ម្តាយ​របស់ Ronaldo អ្នកស្រី Maria Dolores បាន​បង្ហោះ​រូបភាព​នៅ​លើ Instagram របស់​នាង​នៅ​ក្បែរ​ចៅប្រុស ដែល​ស្លៀក​សំលៀក​បំពាក់​ដែល​ផលិត​ដោយ Adidas និង Nike ។

Ronaldo មាន​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ធំ​ជាមួយ Nike ហើយ​មានការ​ឆ្លើយ​តប​ជា​ច្រើន​ទៅ​លើ​ការ​បង្ហោះ​នោះ ដោយ​បាន​ចង្អុលបង្ហាញ​ពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​ម៉ាក​យីហោ​របស់​កូនប្រុស​គាត់ ប៉ុន្តែ​តារា Manchester United បាន​បញ្ចេញមតិ​ដើម្បី​ការពារ Cristiano Junior ។

គាត់​បាន​បញ្ចេញមតិ​តប​ទៅ​អ្នក​រិះគន់​វិញ​ដោយ​និយាយ​ថា​៖ «​គាត់​ស្លៀក​អ្វី​ដែល​គាត់​ស្រលាញ់​។ មិនមែន​តម្រូវ​តាម​ចិត្ត​របស់​អ្នក​នោះ​ទេ​»​។ Ronaldo ដំបូង​ឡើយ​បាន​ចុះ​កិច្ចសន្យា​ដែល​ឧបត្ថម្ភ​ដោយ Nike ក្នុង​ឆ្នាំ 2003 ដែល​ជា​ឆ្នាំ​ដំបូង​របស់​គាត់​បាន​ចូលរួម​ជាមួយ Man Utd ពី Sporting CP ។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា កីឡាករ​ដែល​ឈ្នះ Ballon d’Or ៥​សម័យកាល បាន​ក្លាយជា​អ្នកតំណាង​របស់​ក្រុមហ៊ុន ហើយ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រយៈពេល​វែង​ជាមួយ​ម៉ាក​សញ្ញា​នេះ​ក្នុង​ឆ្នាំ 2016​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កិច្ចព្រមព្រៀង​ពេញ​មួយ​ជីវិត និង​មាន​តម្លៃ​សរុប 780 លាន​ផោន ឬ​ប្រមាណ 1 ពាន់​លាន​ដុល្លារ​៕