ឆេះ​រថយន្ត​ព្រូស​មួយគ្រឿង ក្រោយ​បើក​បុក​ទ្រូងផ្លូវ នៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

0

ភ្នំពេញ​៖ ព​ត៌​មាន​បឋម ខ​ណះ​ពេល​នេះ​មាន​ករណី​អគ្គិភ័យ​កំពុង​តែ​ឆាបឆេះ​រថយន្ត​មួយ​គ្រឿង​ម៉ាក Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BJ ០៧៥៥ បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ទ្រូង​ថ្ម ដែល​ស្ថិត​នៅ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង ០១:២០ នាទី រំលង​អា​ធ្រា​ត្រ ថ្ងៃ​សៅរ៍ ៨​កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែ មេ​សា​ឆ្នាំ​២០២២៕