Conte សម្លឹង​រក​មើល​ខ្សែការពារ​បន្ថែម​ទៀត​មក​ជួយ Spurs

0

បរទេស​៖ នេះ​បើ​យោង​តាម The Athletic បានអោយ​ដឹង​ថា​ក្លឹ​ប Tottenham បាន​កំណត់​យក​ការ​ចុះ​កុងត្រា​យក​ខ្សែការពារ​កណ្តាល​ខាងឆ្វេង​ជា​រឿង​សំខាន់​នៅ​ក្នុង​រដូវក្តៅ​ខាង​មុខ​នេះ​។

ជម្រើស​របស់​ពួក​គេ​រួម​មាន​កីឡាករ Josko Gvardiol របស់ RB Leipzig និង Alessandro Bastoni របស់ Inter ដែល​ជា​កីឡាករ​ធ្លាប់​លេង​ក្រោម​ការ​ដឹកនាំ​របស់ Antonio Conte​។

បក្ខ​ភាព​ផ្សេង​ទៀត​រួម​មាន Sven Botman របស់ Lille និង Nico Schlotterbeck របស់ Freiburg ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​ក្លឹ​ប Spurs ផង​ដែរ​៕