តាម​ពិត Klopp ធ្លាប់​ហៅ​កីឡាករ Gotze មក Liverpool ប៉ុន្តែ​គាត់​…

0

បរទេស​៖ កីឡាករ​ឆ្នើម​របស់​ក្លឹ​ប Bayern Munich និង​ជម្រើសជាតិ​អា​ឡឺ​ម៉​ង Mario Gotze បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​បាន​បដិសេធ​នៅ​ឪ​កាស​ទៅ​ចូលរួម​ជាមួយ​លោក Klopp នៅ Liverpool​។

Gotze ដែល​បច្ចុប្បន្ន​លេង​អោយ PSV បាន​ប្រាប់ Daily Mail ថា “​ពួក​យើង​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ហើយ​ពួក​យើង​បាន​និយាយ​អំពី​រឿង​ខ្ញុំ​ទៅ​ចូលរួម​ជាមួយ Liverpool​។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ថា​កន្លែង​ណា​ដែល​ខ្ញុំ​ចង់ទៅ​បន្ទាប់ ដែល​នេះ​ជា​ហេតុ​ធ្វើ​អោយ​រឿង​នេះ​មិន​អាច​កើតឡើង​”​។

Gotze បាន​បន្ថែម​ថា “​តើ​ខ្ញុំ​សោកស្តាយ​ទេ0x017d7 វា​ពិតជា​ពិ​ក​គិត​ត្រលប់​ក្រោយ​វិញ ប៉ុន្តែ​ប្រសិនជា​អ្នក​សួរ​ខ្ញុំ​នៅ​ពេល​នេះ គឺ ខ្ញុំ​គួរតែ​ទៅ​ចូលរួម​ជាមួយ Liverpool​។ ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​ខុស ប៉ុន្តែ​វា​មិន​ធ្វើ​អោយ​ខ្ញុំ​សោកស្តាយ​នោះ​ទេ​”៕