Real Madrid បញ្ជាក់​ថា​មិន​ភ័យ​ខ្លាច​រឿង Mbappe ផ្លាស់​ប្តូរ​ចិត្តគំនិត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន 90min បានអោយ​ដឹង​ថា Real Madrid មិន​មានការ​ភ័យ​ខ្លាច​ដែល Kylian Mbappe ផ្លាស់​ប្តូរ​ចិត្ត​នោះ​ទេ​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខាង​មុខ​នេះ​។

បន្ទាប់​ពី​ក្រុម​បាន​យកឈ្នះ ៥​គ្រាប់​ទៅ​លើ​ក្រុម Lorient កាលពី​ស​ប្តា​ហ៍​មុន កីឡាករ Mbappe បាន​និយាយ​ថា​គាត់​កំពុង​ពិចារណា​ទៅ​លើ​កុងត្រា​ជាមួយនឹង PSG ហើយ​មិន​បាន​គិត​ទុកជា​មុន​អំពី​ការ​ចាក​ចេញពី​ប្រទេស​បារាំង​នោះ​ទេ​។