បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថាម្ចាស់ពាណិជ្ជកម្ម Adidas បានដាក់សម្ពាធដល់លោក Florentino Perez ដើម្បីអោយគាត់រក្សាទុកកីឡាករ Marco Asensio។
គួរបញ្ជាក់ថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានព័ត៌មានលេចលឺក្នុងការចាកចេញពីទឹកដី Santiago Bernabeu ប៉ុន្តែពេលនេះខាងម្ចាស់ពាណិជ្ជកម្ម Adidas ជឿជាក់ថាគាត់អាចជួយក្រុមបានច្រើន និងចង់រក្សាទុកគាត់អោយនៅបន្តជាមួយ Madrid៕