បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Chelsea កំពុងពិចារណាក្នុងការលក់កីឡាករ Romelu Lukaku និង Timo Werner ដោយសារតែពួកគាត់មិនអាចស្វែងរកនៅគ្រាប់បាល់អោយក្រុមបាន។
កីឡាករទាំង២ ត្រូវបានក្លឹបចំណាយលុយយ៉ាងច្រើនក្នុងការនាំយកមកជួយក្រុម ប៉ុន្តែពួកគាត់ហាក់បង្ហាញទម្រង់លេងមិនល្អសោះនៅរដូវកាលនេះ។
នៅពេលនេះលោក Thomas Tuchel ចង់ធ្វើការបញ្ចេញកីឡាករទាំង ២នាក់ ដើម្បីអាចមានលទ្ធផលនាំនៅកីឡាករលំដាប់ពិភពលោកផ្សេងទៀតមកជួយក្រុម៕