បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថា Andreas Christensen បានយល់ព្រមកុងត្រាជាមួយនឹង Barcelona ក្នុងការផ្ទេរទៅលេងនៅទឹកដី Camp Nou។
កីឡាកររូបនេះសម្លឹងឃើញក្នុងការដោះដូរពីក្របខណ្ឌអង់គ្លេស ទៅកាន់អេស្ប៉ាញនៅរដូវក្តៅ។
គាត់នឹងចប់កុងត្រាជាមួយនឹង Chelsea នៅរដូវក្តៅនេះ ហើយចំពោះការពិភក្សាបន្តកុងត្រាថ្មីក៏ត្រូវបានបរាជ័យផងដែរ៕