លោក Laporta ចេញ​មក​និយាយ​រឿង​អនាគត​របស់ Dembele

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក Laporta បាន​ប្រាប់ RTVE យ៉ាង​ដូច្នេះ “​ខ្ញុំ​បាន​ប្រាប់ Ousmane ថា​ពិតជា​សប្បាយ​ក្នុង​ការ​ស្នាក់​នៅ Barca​។ រង​ចាំ​មើល​ថា​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​កុងត្រា​គាត់​។ ពួក​យើង​មាន​ប្រព័ន្ធ​ប្រាក់ខែ​ច្បាស់លាស់​។ Alemany នឹង​ធ្វើការ​លើ​រឿង​នេះ ប្រសិនជា​អាច​មាន​កិច្ចព្រមព្រៀង​ណាមួយ​កើតឡើង​”​។

លោក Laporta បន្ថែម​ទៀត​ថា “​ពួក​យើង​មាន​មោទនភាព ពីព្រោះ Dembele លេង​នៅ​ក្រោយ​ការ​គ្រប់​គ្រង់​របស់ Xavi”៕