Barcelona សុខចិត្តត្រលប់ទៅតុចរចាវិញជាមួយនឹងការដេញថ្លៃដែលប្រសើរជាងមុនសម្រាប់ Raphinha បន្ទាប់ពី Leeds United បានបដិសេធសំណើរដំបូងរបស់ពួកគេចំនួន 35 លានអឺរ៉ូ។
ពួកគេបានត្រៀមខ្លួនដើម្បីបំពេញតាមសំណើរបស់ Leeds United ដែលមានតម្លៃ 50 លានអឺរ៉ូ បូកជាមួយប្រាក់រង្វាន់បន្ថែមទៀត នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Catalonian daily SPORT ។
Barca ចង់ពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ជាមួយនឹងការបន្ថែមខ្សែបម្រើស្លាបថ្មីនៅរដូវក្តៅ។ ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Raphinha ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះហាក់ដូចជាគោលដៅកំពូលរបស់ពួកគេ៕